ការរួមភេទដោយប្រើមាត់ អាចបង្កហានិភ័យខ្ពស់ រហូតដល់ស្លាប់ជាមួយនឹងជំងឺប្រមេះ

អ្នកឯកទេសបានព្រមានថា ការរួមភេទដោយប្រើមាត់ (បៀម) គឺបណ្តាលឲ្យមានការរីករាលដាលជំងឺប្រមេះ។ ជាមួយនឹងរីករាលដាលយ៉ាងលឿន នៃមេរោគប្រមេះនេះ បានធ្វើឲ្យប្រជាជនរាប់លាននាក់ នៅលើពិភពលោក ប្រឈមនឹងហានិភ័យនៃសេចក្តីស្លាប់។ យោងតាមសារព័ត៌មាន Mail Online ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា ជំងឺប្រមេះដែលព្យាបាលមិនជា គឺបានចាប់ផ្តើមរីករាលដាលកាន់តែខ្លាំងឡើង បន្ទាប់ពីបាក់តេរី ប្រភេទនេះបានស៊ាំនឹងថ្នាំ អង់ទីប្យ៉ូទិក ដែលកើតឡើងដោយសារតែការរួមភេទប្រើមាត់ និងមិនប្រើស្រោមអនាម័យ។ បាក់តេរី ដែលឆ្លងតាមរយៈការរួមភេទនេះ គឺអាចរស់នៅខាងក្រោយ នៃបំពង់ក, ការវិវត្តនៃប្រព័ន្ធភាពស៊ាំរបស់ មេរោគជាមួយនឹងអង់ទីប្យ៉ូទិកនេះ កើតឡើងពីការប្រើប្រាស់ថ្នាំព្យាបាល រោគឆ្លងនៅក្នុងបំពង់ក យើង។ WHO បានចេញសេចក្តីព្រមានថា មានមនុស្សចំនួន ៣នាក់ បានស្លាប់ ដោយសារតែការព្យាបាលមិនជា ដែលកើតតាមរយៈការរួមភេទនេះ៕ 
 

  ប្រភព ៖ lookingtoday

Post a Comment

0 Comments