ទឹក​ឃ្មុំ​មាន​ប្រយោជន៍ច្រើនចំពោះ​សុខភាព ស្រីៗ​មិន​គួរ​មើល​រំលង​


ទឹក​ឃ្មុំ​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​ឱសថ​​ពី​ធម្មជាតិ​ដ៏​ល្អ​​បំផុត​ដែល​មនុស្ស​បាន​ប្រើប្រាស់​​​ជា​យូរ​យារ​​មក​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា​សារប្រយោជន៍​ពិសេស​ៗ​របស់​វា​ដែល​







យើង​មិន​គួរ​មើល​រំលង៖
១. ជំនួយ​ថាមពល​​៖ ត្រូវ​សម្រាប់​អ្នក​ដែល​តែង​អស់​កម្លាំង​ ឬ អ្នក​ដែល​ចង់​បង្កើន​ថាមពល​ធ្វើ​ការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។​ ​អ្នក​អាចញ៉ាំ​វា​​ជាមួយ​​អាហារ​ លាយ​ជាមួយ​តែ​ ឬ​ដាក់​ក្នុង​ទឹក​ធម្មតា​ក៏​បាន។​
 ២. បំបាត់​ឈឺ​បំពង់​ក៖ យើង​​​អាច​ញ៉ាំ​វា​ពីរបី​ស្លាបព្រា​កាហ្វេ​តូច​ៗ។ ម្យ៉ាង​ទៀត​ យើង​​ក៏​អាច​​លាយ​វា​ជាមួយ​​ទឹកតែ​ក្រូច​ឆ្មា​ និង​អំបិល​បន្តិច​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ។​


៥. ធ្វើ​ឲ្យ​គេង​លក់​ស្រួល៖ ដាក់​ទឹក​ឃ្មុំ​បន្តិច​ទៅ​ក្នុង​ទឹកដោះគោ​ក្ដៅឧណ្ណៗ ហើយ​ញ៉ាំ​វា​មុន​ចូល​គេង​ជា​ការ​ស្រេច។
 ៦. ជួយ​ព្យាបាល​មុខ​របួស ឬ​ស្មាន​រលាត់៖ លាប​ទឹក​ឃ្មុំ​បន្តិច​ទៅ​លើ​មុខ​របួស​ ហើយ​ទុក​មួយ​រយៈ។ ទឹក​ឃ្មុំ​អាច​ជួយ​មិន​ឲ្យ​ហើម​ និង​បន្ថយ​ការ​ឈឺ​ចាប់​បាន​យ៉ាង​ពូកែ។ លាប​វា​បី​បួន​ដង​ទៅ​លើ​មុខ​របួស​ អ្នក​នឹង​ឃើញ​ប្រសិទ្ធ​ភាព​មិន​ខាន។​ 
៧. បន្សាប​ការ​ធេងធោង​ឈឺ​ក្បាល៖ ជា​ពិសេស​បន្ទាប់​ពី​ញ៉ាំ​ស្រា​ហើយ។​ លាយ​ទឹក​ឃ្មុំ​បន្តិច​ជាមួយ​ទឹកដោះគោជូ​ ឬ ទឹក​ក្រូច​ច្របាច់​។ បន្តាប់​ពី​ញ៉ាំ​ហើយ​ អ្នក​នឹង​មាន​អារម្មណ៍​ស្វាង​មក​វិញ​មិន​ខាន៕


ប្រភព​ ៖​ khsharefb

Post a Comment

0 Comments