Sneha ស្នេហា

ថ្ងៃណាឈ្លោះគ្នា ឬកំពុងគិតថា​ចង់​បែក​គ្នា ខ្ញុំ​ចង់​ឲ្យ​អ្នក​សាក​អាន Status ​នេះ...
ការ​ឈ្លោះ​គ្នា​អាច​មិនមែន​ជា​រឿង​ប្លែក ប៉ុន្តែ​វានឹង​ប្លែក បើ​វា​ធ្វើ​ឲ្យ​អ្នក​គិត​ថា​ យ៉ាង​ហោច​យើង​ក៏​មាន​មនុស្ស​សម្រាប់​ឲ្យ​យើង​ឈ្លោះ​ជាមួយ
ការ​ពិត​ទៅ ការ​ឈ្លោះ​គ្នា​មិន​គួរ​ជា​ទម្លាប់​សម្រាប់​គូ​ស្នេហ៍​មួយ​នោះ​ទេ។ គ្មាន​គូ​ស្នេហ៍​ណាមួយ​ក្នុង​លោក​ដែល​មាន​ក្ដី​សុខ​ដោយ​សារ​ការ​ឈ្លោះ​គ្នា​ឡើយ
ការ​ដែល​យើង​បាន​ជួប​មនុស្ស​ដែល​ចុះ​សម្រុង​ជាមួយ​យើង​បាន យើង​ប្រាកដ​ជា​ចង់​ស្រលាញ់​គេ​ឲ្យ​បាន​យូរ ចង់​មាន​អារម្មណ៍ថា មិន​ថា​យូរ​ប៉ុណ្ណា ចិត្ត​របស់​ពួក​យើង​ក៏​មិន​ប្រែប្រួល
ការ​ថែ​រក្សា​គ្នា ប្រាកដ​ណា​វា​មិន​មែន​ជា​រឿង​ងាយ​ទេ ប៉ុន្តែ​វា​ក៏​មិន​ពិបាក​ដល់​ថ្នាក់​យើង​ធ្វើ​​មិន​បាន​ដែរ។ បើ​យើង​ម្នាក់​ៗ​ជួយ​គ្នា​ថែ​រក្សា​ស្នេហា​ឲ្យ​បាន​ល្អ​ទាំង​សងខាង យ៉ាង​ហោច​ណាស់​វា​ក៏​ធ្វើ​ឲ្យ​យើងមាន​បញ្ហា​កាន់​តែ​តិច
ការ​ដែល​មនុស្ស​យើង​មិនមាន​ទុក្ខ​ដោយ​សារ​ស្នេហា មិនមែន​ដោយ​សារ​យើង​មានក្ដី​​សុខ​ទេ ប៉ុន្តែ​វា​ជា​ការ​យល់ពីគ្នា​ច្រើន​ជាង គឺយល់​ថា​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ភាព​ខុស​គ្នា ដូច្នេះ​ត្រូវ​រៀន​សូត្រ និង​ទទួល​ស្គាល់ ជា​ពិសេស​ចំណុច​មិន​ល្អ​របស់​គ្នា​ឲ្យ​បាន ព្រោះ​បើ​យើង​ទទួល​យក​បាន រឿង​មិន​ល្អ​ទាំង​ឡាយ​វា​នឹង​មិន​កើត​ឡើង
ប៉ុន្តែ​បើ​ថ្ងៃ​ណា​មាន​រឿងដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខឹង​នឹង​គាត់​ខ្លាំង មាន​អារម្មណ៍​ថា​ទោះ​យ៉ាង​ណា​ក៏​មិន​អាច​អភ័យទោស​ឲ្យ​ទៀត​បាន សូម​សាកល្បង​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​បន្តិច ហើយ​គិត​ដល់​ថ្ងៃ​ដំបូង​ៗ​ដែល​ស្រលាញ់​គ្នា​ក៏បាន
ធ្លាប់​ឮបទ​ចម្រៀង​មួយ​ គេ​ច្រៀង​ថា "កុំ​ភ្លេច​ហេតុផល​ដែល​យើង​ស្រលាញ់​គ្នា កុំ​ភ្លេច​ក្ដី​ស្រមៃ​ដែល​យើង​ទាំង​ពីរ​មាន​រួម​គ្នា កុំ​ភ្លេច​ថា​ស្នេហា​យើង​នៅ​មាន​ថ្ងៃ​ស្អែក ហើយ​វា​នៅ​តែ​ស្រស់​ស្អាត"
សួរ​ខ្លួន​ឯង​ទៅ បើនៅ​មាន​អារម្មណ៍​ស្រលាញ់​គ្នា្ននៅ​ឡើយ សូម​សាកល្បង​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯងបានអភ័យ​ទោស​ឲ្យ​គេ។ យ៉ាងហោច​ណាស់​យើង​នឹង​ដឹង​ថា យើង​ទទួល​បាន​មនុស្ស​ម្នាក់​ដែល​ជា​ក្ដី​​សុខ​របស់​យើង​ត្រលប់​មក​វិញ

Post a Comment

0 Comments