ត្រូវរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ កុំរៀបការដោយសារតាមម៉ាក់ប៉ាឫឃើញទ្រព្យសម្បត្តិគេ


​ ថ្ងៃមួយម្ដាយបាននិយាយទៅកាន់កូនស្រីរបស់គាត់ ថាមនុស្សយើងមានប្រុសមានស្រី កើតមកសម្រាប់ធ្វើជាគូនឹងគ្នា ។ ជាក់ស្ដែងមានមនុស្សប្រុសច្រើនណាស់ដែលកូនស្គាល់ ក្នុងចំណោមនោះក៏ប្រហែលជាមានមនុស្សម្នាក់ដែលកូនមានចិត្តស្រលាញ់ តែមិនសក្ដិសមនឹងកូន និងអ្នកខ្លះទៀតសក្ដិសម តែកូនមិនស្រលាញ់ ឬគេមិនស្រលាញ់កូនវិញ ។

តើកូនចង់ដឹងទេបុរសបែបណាទើបសក្ដិសមនឹងកូន? បុរសដែលសក្ដិសមនឹងកូនជាបុរសដែលស្រលាញ់អ្វីដែលជាកូនពិត និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន និងផ្ដល់តម្លៃកូនក្នុងឋានៈជាភរិយា ។ បើកូនចង់ដឹងថាគេស្រលាញ់កូនពិតឬទេ ចូរកូនកុំប្រើត្រចៀកស្ដាប់ កុំប្រើភ្នែកមើលអ្វីដែលគេគ្រាន់តែធ្វើនឹងមុខកូន តែកូនប្រើបេះដូង និងអារម្មណ៍របស់កូនមើលពីទំហំនៃក្ដីស្រលាញ់នោះ ។

បើកូនចង់ដឹងថាគេសក្ដិសមអាចឱ្យកូនផ្ញើអនាគតបានដែរឬទេ? ចូរកូនកុំសម្រេចចិត្តទៅលើរបស់ទ្រព្យអ្វីដែលគេមាន តែត្រូវសម្រេចចិត្តដោយផ្អែកទៅលើស្នាមញញឹម និងទឹកភ្នែករបស់កូនដែលកើតឡើងដោយសារគេ ។ប្រសិនកូនស្រក់ទឹកភ្នែកគ្រប់ពេលដោយសារគេ នោះមានន័យថាកូនស្រលាញ់គេខ្លាំង តែគេមិនបានស្រលាញ់កូនវិញឡើយ ព្រោះបើគេស្រលាញ់កូនគេនឹងមិនឲ្យកូនយំដោយសារគេទេ ទោះបើគេមានវណ្ណៈស្ដុកស្ដម្ភប៉ុណ្ណាក៏គេគ្មានលក្ខណៈសមជាបុរសដែលកូនគួរផ្ញើអនាគតដែរ ។

បើគេជាមនុស្សម្នាក់ដែលធ្វើឲ្យកូនញញឹមរាល់ពេល និងគិតដល់កូននោះទើបជាមនុស្សដែលអាចផ្ដល់សុភមង្គល និងភាពកក់ក្ដៅដល់កូនបាន ទោះបីគេមានវណ្ណៈមិនស្ដុកស្ដម្ភ រូបសម្បត្តិមិនល្អប្រណិត ក៏កូនគួរផ្ញើចិត្តជាមួយ ព្រោះគេជាមនុស្សដែលអាចមើលថែការពារបារម្ភ និងស្រលាញ់កូនពិតប្រាកដ ។

ចូរកូនកុំជ្រើសរើសភាពស្រណុកសុខស្រួលតែផ្លូវកាយ ហើយទឹកភ្នែកវេទនាផ្លូវចិត្តតែកូនគួរជ្រើសរើសភាពនឿយហត់ និងការងារការសប្បាយរីករាយមានសេរីភាព និងការឲ្យតម្លៃជាមួយគ្រួសារកក់ក្ដៅតូចមួយ ។ រើសយកមនុស្សម្នាក់ដែលហ៊ានបង្ហាញអ្នកដទៃ ថាកូនជាមនុស្សស្រីដែលគេស្រលាញ់ ហ៊ានបង្ហាញសាច់ញាតិគ្រួសារគេ ហ៊ានប្រាប់នូវគ្រប់រឿងរ៉ាវរបស់គេ គេជាមនុស្សដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីកូន ។ គេទើបសក្ដិសមនឹងកូន ម៉ាក់ក៏ជឿជាក់ថាកូននឹងរើសផ្លូវដ៏ល្អបំផុតសម្រាប់វីថិជីវិតកូន ហើយត្រូវចាំថាអ្វីដែលយើងមានរាល់ថ្ងៃនេះ គឺគ្រប់គ្រាន់ហើយ សប្បាយចិត្តទទួលយកលទ្ធផលដែលយើងធ្វើ ៕


ប្រភព ៖ tknews

Post a Comment

1 Comments

Emoji
(y)
:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:P
:o
:>)
(o)
:p
(p)
:-s
(m)
8-)
:-t
:-b
b-(
:-#
=p~
x-)
(k)