Facebook នឹងអនុញ្ញាតឲ្យម្ចាស់វីដេអូអាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយ

Facebook នឹងអនុញ្ញាតឲ្យម្ចាស់វីដេអូអាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយដូច Youtube ដែរក្រុមហ៊ុន Facebook នឹងអនុញ្ញាតឲ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវីដេអូ ហើយម្ចាស់វីដេអូ នឹងអាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មនោះ។ លោក Mark Zuckerberge ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក បានបង្ហាញពីគម្រោងក្នុងការដាក់ឲ្យដំណើរការនៃការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវីដេអូ ដើម្បីផ្តល់ឱកាសឲ្យម្ចាស់វីដេអូ អាចរកចំណូលបានពីផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងដាក់ដំណើរការផ្សព្វផ្សាយពាណិជ្ជកម្មឆាប់ៗនេះ ហើយម្ចាស់វីដេអូនឹងអាចទទួលបានប្រាក់ចំណូលប្រមាណ ៥៥ភាគរយ ពីការលក់របស់ពួកគាត់ ដូចគ្នាទៅនឹងការផ្តល់ឲ្យរបស់ Youtube ដែរ។ ចំនួនអ្នកប្រើប្រាស់ ហ្វេសប៊ុក (Facebook) មានការកើនឡើងជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកាលពីឆ្នាំ ២០១៦ ចំនួនអ្នកមើលហ្វេសប៊ុនបានកើនដល់ ១០០លានម៉ោង ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា៖ ផ្ទាំង ឫវីដេអូ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម នឹងដំណើរការមុនពេលដែលវីដេអូចាប់ផ្តើមដំណើរការ ហើយផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនោះអាចមានរយៈពេលដល់ ៩០វិនាទី៕

 ប្រភព : business-cambodia

Post a Comment

0 Comments